រដ្ឋបាលខេត្តកំពង់ស្ពឺ៖ នាំយកថវិកា និងសារលិខិតរំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់គ្រួសារសពវីរកងទ័ព ‎AKP កំពង់ស្ពឺ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥-- ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំគណៈប្រតិភូ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត បានអញ្ជើញនាំយកថវិកា និងសារលិខិតរំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពវីរកងទ័ពលោកវរសេនីយ៍ត្រី សួន អាន ដែលបានពលីជីវិតនៅសមរភូមិតាថាវ ខេត្តព្រះវិហារ ស្ថិតនៅភូមិទេពភិរម្យ ឃុំវាល ពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅ និងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ស្វាមី និងឪពុកដែលជាសសរទ្រូងក្នុងគ្រួសារ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះស្មារតីស្នេហាជាតិ និងវីរភាពដ៏ឧត្តុង្គឧត្តមរបស់សព ដែលបានបូជាដើម្បីមាតុភូមិរហូតដល់ដង្ហើមចុងក្រោយ។ ការពលីរបស់លោកវរសេនីយ៍ត្រីវីរកងទ័ព សួន អាន គឺជាបុគ្គលគំរូដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុកិច្ចការពារបូរណភាពទឹកដី និងសន្តិសុខជាតិ។ ការបាត់បង់រូបលោក គឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់ និងជាការបាត់បង់វីរបុរសដ៏ឆ្នើមម្នាក់របស់កងយោធពលខេមរភូមិន្ទ។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមបានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងនាំយកសារលិខិតរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងបាននាំយកនូវថវិកាឧបត្ថម្ភចំនួន ៨០,០០០,០០០ រៀល (ប៉ែតសិបលានរៀល) ដើម្បីចូលរួមជួយសម្រាលបន្ទុកក្នុងពិធីបុណ្យសព ជូនដល់ក្រុមគ្រួសារនៃសពលោកវរសេនីយ៍ត្រី សួន អាន ដែលបានពលីជីវិតនៅសមរភូមិតាថាវ ខេត្តព្រះវិហារ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ ——————
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សិទ្ធមេឌាញូស៍ (www.sethmedianews.com.kh) ស្ថិតនៅក្នុងភូមិស្រែធ្លក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ / Phone 069 844 337 ។​ សូមអរគុណ...!
គេហទំព័រ (www.sethmedianews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

រដ្ឋបាលខេត្តកំពង់ស្ពឺ៖ នាំយកថវិកា និងសារលិខិតរំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់គ្រួសារសពវីរកងទ័ព ‎AKP កំពង់ស្ពឺ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥-- ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំគណៈប្រតិភូ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត បានអញ្ជើញនាំយកថវិកា និងសារលិខិតរំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពវីរកងទ័ពលោកវរសេនីយ៍ត្រី សួន អាន ដែលបានពលីជីវិតនៅសមរភូមិតាថាវ ខេត្តព្រះវិហារ ស្ថិតនៅភូមិទេពភិរម្យ ឃុំវាល ពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅ និងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ស្វាមី និងឪពុកដែលជាសសរទ្រូងក្នុងគ្រួសារ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះស្មារតីស្នេហាជាតិ និងវីរភាពដ៏ឧត្តុង្គឧត្តមរបស់សព ដែលបានបូជាដើម្បីមាតុភូមិរហូតដល់ដង្ហើមចុងក្រោយ។ ការពលីរបស់លោកវរសេនីយ៍ត្រីវីរកងទ័ព សួន អាន គឺជាបុគ្គលគំរូដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុកិច្ចការពារបូរណភាពទឹកដី និងសន្តិសុខជាតិ។ ការបាត់បង់រូបលោក គឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់ និងជាការបាត់បង់វីរបុរសដ៏ឆ្នើមម្នាក់របស់កងយោធពលខេមរភូមិន្ទ។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមបានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងនាំយកសារលិខិតរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងបាននាំយកនូវថវិកាឧបត្ថម្ភចំនួន ៨០,០០០,០០០ រៀល (ប៉ែតសិបលានរៀល) ដើម្បីចូលរួមជួយសម្រាលបន្ទុកក្នុងពិធីបុណ្យសព ជូនដល់ក្រុមគ្រួសារនៃសពលោកវរសេនីយ៍ត្រី សួន អាន ដែលបានពលីជីវិតនៅសមរភូមិតាថាវ ខេត្តព្រះវិហារ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ ——————

 រដ្ឋបាលខេត្តកំពង់ស្ពឺ៖ នាំយកថវិកា និងសារលិខិតរំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់គ្រួសារសពវីរកងទ័ព


‎AKP កំពង់ស្ពឺ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥--

ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំគណៈប្រតិភូ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត បានអញ្ជើញនាំយកថវិកា និងសារលិខិតរំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពវីរកងទ័ពលោកវរសេនីយ៍ត្រី សួន អាន ដែលបានពលីជីវិតនៅសមរភូមិតាថាវ ខេត្តព្រះវិហារ ស្ថិតនៅភូមិទេពភិរម្យ ឃុំវាល ពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅ និងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ស្វាមី និងឪពុកដែលជាសសរទ្រូងក្នុងគ្រួសារ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះស្មារតីស្នេហាជាតិ និងវីរភាពដ៏ឧត្តុង្គឧត្តមរបស់សព ដែលបានបូជាដើម្បីមាតុភូមិរហូតដល់ដង្ហើមចុងក្រោយ។
ការពលីរបស់លោកវរសេនីយ៍ត្រីវីរកងទ័ព សួន អាន គឺជាបុគ្គលគំរូដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុកិច្ចការពារបូរណភាពទឹកដី និងសន្តិសុខជាតិ។ ការបាត់បង់រូបលោក គឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់ និងជាការបាត់បង់វីរបុរសដ៏ឆ្នើមម្នាក់របស់កងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមបានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងនាំយកសារលិខិតរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងបាននាំយកនូវថវិកាឧបត្ថម្ភចំនួន ៨០,០០០,០០០ រៀល (ប៉ែតសិបលានរៀល) ដើម្បីចូលរួមជួយសម្រាលបន្ទុកក្នុងពិធីបុណ្យសព ជូនដល់ក្រុមគ្រួសារនៃសពលោកវរសេនីយ៍ត្រី សួន អាន ដែលបានពលីជីវិតនៅសមរភូមិតាថាវ ខេត្តព្រះវិហារ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
——————







Post a Comment (0)
Previous Post Next Post