ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ បច្ចុប្បន្នក្រុមការងារក្រសួងក្រសួងរៀបចំដែនដី កំពុងខិតខំ ជាមួយក្រុមហ៊ុន ឡេងណាវ៉ាត្រា ដោះស្រាយបញ្ហាបណ្ណកម្មសិទ្ធិផ្ទះ-ដី ជូនអតិថិជនតាមដំណាក់កាលនីមួយៗ និងមិនបានគេចវេសទៅណានោះទេ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សិទ្ធមេឌាញូស៍ (www.sethmedianews.com.kh) ស្ថិតនៅក្នុងភូមិស្រែធ្លក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ / Phone 069 844 337 ។​ សូមអរគុណ...!
គេហទំព័រ (www.sethmedianews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ បច្ចុប្បន្នក្រុមការងារក្រសួងក្រសួងរៀបចំដែនដី កំពុងខិតខំ ជាមួយក្រុមហ៊ុន ឡេងណាវ៉ាត្រា ដោះស្រាយបញ្ហាបណ្ណកម្មសិទ្ធិផ្ទះ-ដី ជូនអតិថិជនតាមដំណាក់កាលនីមួយៗ និងមិនបានគេចវេសទៅណានោះទេ


ភ្នំពេញ៖
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារក្រសួងកំពុងខិតខំប្រឹងប្រែង ជាមួយក្រុមហ៊ុន ឡេងណាវ៉ាត្រា ដោះស្រាយបញ្ហាបណ្ណកម្មសិទ្ធិផ្ទះ-ដី ដើម្បីប្រគល់ជូនអតិថិជនតាមដំណាក់កាលនីមួយៗ និងមិនបានគេចវេសទៅណានោះទេ។ យ៉ាងណាមិញ បន្ទាប់ពីទទួលបានបណ្ណកម្មសិទ្ធិនៅថ្ងៃនេះហើយ បងប្អូនទាំងអស់ត្រូវចេះសហការគ្នារស់នៅជាសហគមជាភូមិ និងត្រូវគិតគូលើប្រព័ន្ធផ្លូវ ទឹក ភ្លើង សួនច្បារ ការដាំដើមឈើ និងបញ្ហាសន្តិសុខផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី បានសុំការអភ័យទោសដល់អតិថិជនទាំងអស់ ចំពោះបញ្ហាដែលកើតមានឡើងនាពេលកន្លងមក។

ការថ្លែងបែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ម្សិលមិញនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកបណ្ណកម្មសិទ្ធិចំនួន ២.៤៦៣បណ្ណ ជូនដល់អតិថិជនរបស់ គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា នៅទីស្តីការក្រសួង ដែលក្នុងនោះក៏មានការអញ្ជើញចូលរួមពីអតិថិជនរាប់រយនាក់ ដើម្បីមកបំពេញបែបបទទទួលយកបណ្ណកម្មសិទ្ធិរបស់ពួកគាត់ ពីបុរី ឡេង ណាវ៉ាត្រា ប្រកបដោយស្នាមញញឹមផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ចំពោះក្រសួងតែងចង់ឃើញបងប្អូនប្រជាពលរដ្ឋ មានដំបូលជ្រក មានផ្ទះ មានម្ហូបលើតុ មានប្រាក់ចំណូលសមរម្យ ដែលជាទ្រនំសុភមង្គល។ សម្រាប់ជំហានបន្ទាប់ទៀត ក្រសួងនឹងបន្តសហការសម្របសម្រួលជាមួយក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា និងខាងធនាគារ ដើម្បីធានាលើលំហូរសាច់ប្រាក់ និងជួយឱ្យបងប្អូនប្រជាពលរដ្ឋទទួលបានអត្រាការប្រាក់ពីធនាគារទាបជាងមុន ក្នុងការបង់ថ្លៃដីឡូត៍ ឬផ្ទះ។

សូមជម្រាបថា គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ ៦អា មានទីតាំងស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។ ចំពោះនិតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី៣ ចំនួន ២៤៦៣បណ្ណ ខាងលើនេះ បាននិងកំពុងចាប់ផ្តើមធ្វើឡើង ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិឆ្ឆិកា ឆ្នាំ២០២៥ រៀងរាល់ម៉ោងធ្វើការ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្រសួងរៀបចំដែនដី នឹងអនុវត្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី៣ ចំនួន ២,៤៦៣បណ្ណ ជូនអតិថិជនរបស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា។ ទន្ទឹមនេះ ក្រសួងនឹងបន្តអនុវត្តនីតិវិធីទទួលពាក្យស្នើសុំ ផ្ទេរកម្មសិទ្ធិពីអតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍ និង/ឬផ្ទះគ្រប់ចំនួន ១០០% ដោយភ្ជាប់មកជាមួយនូវឯកសារ ដូចជា កិច្ចសន្យាលក់ទិញដីឡូត៍និង/ឬផ្ទះ (ច្បាប់ដើម), វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់ពីការបង់ប្រាក់ (ច្បាប់ដើម) និងឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ ៕













Post a Comment (0)
Previous Post Next Post