ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដាក់បទបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀន ដើម្បីលើកកម្ពស់សហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច) និងក្មេងទំនើង​​ ព្រមទាំងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292 នៅវិទ្យាល័យ អី ជិ យី គិ វាលពង់ ក្រុងឧដុង្គម៉ែជ័យ!!!
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សិទ្ធមេឌាញូស៍ (www.sethmedianews.com.kh) ស្ថិតនៅក្នុងភូមិស្រែធ្លក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ / Phone 069 844 337 ។​ សូមអរគុណ...!
គេហទំព័រ (www.sethmedianews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដាក់បទបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀន ដើម្បីលើកកម្ពស់សហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច) និងក្មេងទំនើង​​ ព្រមទាំងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292 នៅវិទ្យាល័យ អី ជិ យី គិ វាលពង់ ក្រុងឧដុង្គម៉ែជ័យ!!!


កំពង់ស្ពឺ​៖
ដោយអនុវត្តតាមបទបញ្ជា​យ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ទោ ណុល ដារា​ ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស​​ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំង​ការចូលរួម​ពីក្រុមការងារសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​ និងរួមសហការជាមួយគណគ្រប់គ្រងសាលាផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀន ដើម្បីលើកកម្ពស់សហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច) និងក្មេងទំនើង​​ ព្រមទាំងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hot​Line1292 របស់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ក្នុង​បរិវេណ​វិទ្យាល័យ​ អី ជិ យី គិ វាលពង់​ ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ​​ ដោយមានការចូលពីលោកគ្រូអ្នកគ្រូចំនួន៦០នាក់និងសិស្សានុសិស្សចូលរួម ស្ដាប់ការអប់រំផ្សព្វផ្សាយចំនួន ១.៣៦៦នាក់ (សិស្សស្រីចំនួន ៧១៦នាក់) ផងដែរ ៕




















Post a Comment (0)
Previous Post Next Post